គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
2020-02-14 00:03:15

កាលពីថ្ងៃទី១៣  ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នងការនគបាលខេត្តដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន  អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅតាមវិស័យជំនាញ និងសមត្ថកិច្ចរបស់គណៈកម្មការពាក់ព័ន្ធកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះកាអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការងាពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយ ឃោសនាការ និងព័ត៌មាន ព្រមទាំងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់អាជ្ញាធរខេត្តពោធិ៍សាត់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦