គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ
2020-02-14 00:08:29

នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃអភិបាលខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃអភិបាលខេត្តបាត់ដំបង បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផលដែលសម្រេចបាននៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារដែលសម្រេចបាន និងការអនុវត្តការងារកន្លងទៅ អាជ្ញាធរខេត្ត និងមន្ទីរបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឲ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍន៍ភាពសង្គម៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦