គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធនគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
2020-02-15 08:49:00

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធនគណៈកម្មការ អមដំណើដោយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ និងឯកឧត្តមអភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដា  ដឹកនាំដោយលោក ហេង សុភាណា អភិបាលស្រុកថ្មដា ដើម្បីស្វែងយល់អំពីសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែន សកម្មភាពចេញ- ចូលរបស់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលឆ្លងកាត់ច្រកទ្វារព្រំដែន ព្រមទាំងពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦