គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងសេវាច្បាប់និងសមូហភាពដែនដីនិងលោក តុន គន្ធូ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Muhammad Anwar នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន នាទីក្រុងអ៊ីស្លាមបាត
2020-02-25 08:46:26

 

វេលាម៉ោង ១១:០០ នាទី ព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងសេវាច្បាប់ និងសមូហភាពដែនដី និង លោក តុន គន្ធូ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Muhammad Anwar នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន (PIPS) នៅក្នុងអគារនៃវិទ្យាស្ថានស្រាវជ្រាវសភាប៉ាគីស្ថាន នាទីក្រុងអ៊ីស្លាមបាត។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គនាយករង បានពាំនាំ និងជម្រាបសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាជូនលោកនាយកប្រតិបត្តិ PIPS និងបានពិភាក្សាអំពីសកម្មភាពនានានៃទំនាក់ទំនង និងកិច្ចសហការរវាង PIPS ជាមួយព្រឹទ្ធសភាកម្ពុជា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វិទ្យាស្ថានសភាកម្ពុជា (PIC) និងវិទ្យាស្ថានព្រះចៅឌីប៉ុក (KPI) ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការផ្តល់សេវាស្រាវជ្រាវផ្សេងៗ កិច្ចការសភានិងនីតិវិធីសភា និងកម្មវិធីបណ្តុះបណ្តាលនានាដែលរៀបចំដាច់ដោយឡែកៗពីគ្នាដោយ PIPS សម្រាប់សមាជិកសភា និងមន្ត្រីសភាប៉ាគីស្ថាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរ PIPS ជួយបណ្តុះបណ្តាលដល់ព្រឹទ្ធសភាតាមរយៈវគ្គសិក្សាខ្លីៗអំពីកិច្ចការសភា និងនីតិវិធីសភាប៉ាគីស្ថាន។ ជាការឆ្លើយតប ឯកឧត្តមនាយកប្រតិបត្តិ PIPS រីករាយនិងយល់ព្រមចំពោះសំណូមពរនេះ ហើយបានសន្យាភ្លាមៗផ្តល់ជូននូវពង្រាងនៃអនុស្សរណៈ យោគយល់ (MOU)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦