គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២០
2020-02-28 03:05:15

 

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមាន ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈនេះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិកដៅការងារខែមីនា ឆ្នាំ២០២០២ ដោយអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ប្រធានស្តីទីនាយកដ្ឋានស្រាវជ្រាវច្បាប់ និងប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦