គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្រុកភ្នំស្រុក ព្រមទាំងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង
2020-02-28 07:16:16

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្រុកភ្នំស្រុក ព្រមទាំងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះជួយពិនិត្យព្យាបាលជម្ងឺទូទៅដោយមិនយកកម្រៃ ជូនប្រជាពលរដ្ឋរស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ក្រុមយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕
កម្មវិធីនេះប្រព្រឹកទៅរយះពេលពីរថ្ងៃ គឺចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦