គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២០
2020-03-02 00:37:01

នារសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២០ ដោយត្រូវបន្តយកចិត្តទុកដាក់ជាសំខាន់លើការចូលរួមអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការរៀបចំអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៩ និងបានឧបត្ថម្ភថវិកាជូននារីសង្កាត់បានទៅកំសាន្តនៅរមណីយដ្ឋានភ្នំបូកគោ និងឆ្នេរសមុទ្រកែបផងដែរ និងបានផ្តាំផ្ញើឲ្យបងប្អូនព្យាយាមថែទាំ និងការពារសុខភាពព្រមទាំងធ្វើដំណើរបានសុខសុវត្ថិភាពទាំងអស់គ្នា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦