គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីឆ្លងមហាបុណ្យផ្កាប្រាក់សាមគ្គីមូលនិធិជួសជុលប្រសាទបន្ទាយឆ្មារ ដែលបានផ្តួចផ្តើមធ្វើឡើងដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន
2020-03-02 00:54:07

នាថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធស ភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីឆ្លងមហាបុណ្យផ្កាប្រាក់សាមគ្គីមូលនិធិជួសជុលប្រសាទបន្ទាយឆ្មារ ដែលបានផ្តួចផ្តើមធ្វើឡើងដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការស្រុក ក្រុង ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត។ សម្រាប់ពិធីឆ្លងមហាបុណ្យផ្កាប្រាក់មូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារសរុបថវិកាចំនួន ២៥ម៉ឺនដុល្លារ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦