គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកសាររំលែកទុក្ខ របស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃពះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ វ៉ាល់ ណុប ភរិយាសពឯកឧត្ដម ម្សាស់ លាស់
2020-03-03 09:03:30

នារសៀលថ្ងៃទី០៣ខែមិនាឆ្នាំ២០២០
ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកសាររំលែកទុក្ខ របស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃពះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ វ៉ាល់ ណុប ភរិយាសពឯកឧត្ដម ម្សាស់ លាស់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣:៣០ នាទី ទៀបភ្លឺដោយរោគាពាធ។

នៅក្នុងឱកាសចូលរួមរំលែកទុក្ខនោះ ឯកឧត្តម បានពាំនាំនូវសេចក្តី រំលែកទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃពះរាជាណាចក្រកម្ពុជា ជាមួយនឹងការសោកស្តាយជាទីបំផុតចំពោះការបាត់បង់ឯកឧត្ដម ម្សាស់ លាស់ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ដែលឯកឧត្ដមធ្លាប់បានចូលរួមចំណែកតស៊ូ រំដោះប្រទេសជាតិមាតុភូមិនិងការកសាងប្រទេសជាតិមានការរីកចំរើនជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់ថវិការបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ចំនួន ៤.០០០.០០០រៀល ចូលរួមពិធីបុណ្យសព ជូនចំពោះលោកជំទាវ វ៉ាល់ ណុប និងក្រុមគ្រសារ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦