គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចុះសួរសុខទុក្ខ ក្មួយៗជាស្រ្តីដែលកំពុងបន្សាបសារជាតិញៀន នៅមជ្ឈមណ្ឌលស្ថារជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០
2020-03-04 09:40:40

នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំប្រតិភូ រួមមានឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្ត បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានស្ថាប័ណ្ណនានាជុំវិញខេត្ត ចុះសួរសុខទុក្ខ ក្មួយៗជាស្រ្តីដែលកំពុងបន្សាបសារជាតិញៀន នៅមជ្ឈមណ្ឌលស្ថារជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ជាមួយនេះក៏បានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា ចំនួន១លានរៀល ដល់មជ្ឈមណ្ឌលផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦