គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
នៅសាលាស្រុកសៀមប៉ាងមានរៀបចំកិច្ចប្រជុំលើកទី៣ ដោយគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីបុណ្យសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការរៀបចំបុណ្យ
2020-03-05 07:35:26

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០ សាលាស្រុកសៀមប៉ាង វេលាម៉ោង ៩: ៣០ នាទីព្រឹកក្រោយពីរៀបចំពិធីសាសនារួច នៅសាលាស្រុកសៀមប៉ាងមានរៀបចំកិច្ចប្រជុំលើកទី៣ ដោយគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីបុណ្យសម្ពោធកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការរៀបចំបុណ្យ ។ សមាសភាពចូលរួមប្រជុំមានឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត ឯកឧត្តម ងួន គឿន សមាជិកគណៈកម្មការបុណ្យ លោក ផាត់ យុត អភិបាល នៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំងអស់ ដើម្បីស្តាប់នូវសេចក្តីរាយការណ៍ដែលនៅសល់ហើយនឹងធ្វើឲ្យបានសម្រេចទាន់ពេលវេលា ជាពិសេសការគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខអោយបានល្អដើម្បីអោយកម្មវិធីពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦