គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្ត ដែលកំពុងព្យាបាលធ្មេញ ជូនប្រជាពលរដ្ឋ ពិសេសកុមារ នៅឃុំកូប ឃុំសំរោង ឃុំសឹង្ហ និងឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
2020-03-05 07:38:47

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ឈើយ ចាន់ណា លេខាគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យធ្មេញស្ម័គ្រចិត្ត ដែលកំពុងព្យាបាលធ្មេញ ជូនប្រជាពលរដ្ឋ ពិសេសកុមារ នៅឃុំកូប ឃុំសំរោង ឃុំសឹង្ហ និងឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រយៈពេលពីរសប្តាហ៍ចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តទៅ ដែលឧបត្ថម្ភគាំទ្រដោយអង្គការ Goodneber សហការជាមួយ អង្គការ Mobil of mission។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦