គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យសុខភាព និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
2020-03-06 07:51:42

នាព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក នៅមណ្ឌលសុខភាពសៀមប៉ាង ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការបុណ្យ ឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ និង ឯកឧត្តម ឯកឧត្តម ណយ ស្រូន អនុប្រធានគណៈកម្មកាបុណ្យ ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យសុខភាព និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមកពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាង ដឹកនាំដោយ ឯកឧត្តម អេង កុកថាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភាជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកទទួលសេវាពិនិត្យសុខភាពផងដែរ។ បន្ទាប់មកឯកឧត្តមប្រធាន និងឯកឧត្តមសមាជិកគណៈកម្មការរៀបចំបុណ្យបានចុះពិនិត្យការសាងសង់រោងគណៈអធិបតី រោងមហាជន និងទីតាំងផ្សេងៗទៀតនៅក្នុងវត្ត ព្រមទាំងទីតាំងចុះចតឧទ្ធម្ភាគចក្រ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦