គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សា មន្ត្រីជំនាញរបស់ខេត្តព្រះសីហនុ លើប្រធានបទសំខាន់ៗ
2020-03-06 23:53:01

នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ  ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា(គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សា មន្ត្រីជំនាញរបស់ខេត្តព្រះសីហនុ លើប្រធានបទសំខាន់ៗដូចជា៖ ការការពារបរិស្ថាន និងធនធានធម្មជាតិក្នុងពេលរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំតំបន់ឆ្នេរ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការរៀបចំបណ្តាញប្រឡាយ លូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំផ្លូវក្នុងក្រុង (អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា) ការរៀបចំបណ្តាញអគ្គិសនី និងបណ្តាញខ្សែកាបផ្សេងទៀត និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦