គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានសហគមន៍កសិកម្ម ក្រុមប្រឹក្សាឃុំ សង្កាត់
2020-03-09 08:36:04

នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធមធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានសហគមន៍កសិកម្ម ក្រុមប្រឹក្សាឃុំ សង្កាត់ ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងនៃអភិបាលខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ និងធ្វើការសម្រង់ព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើសេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព ២-ការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុតដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋកម្ពុជា ៤-ការងារប្រតិបត្តិការវិស័យឯកជន ៥- ការគ្រប់គ្រង និងចលនាសហគមន៍កសិកម្ម  និងបញ្ហាផ្សេងៗ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦