គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកទិវា ASEM DAY ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
2020-03-10 02:47:50

សមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមបើកទិវា ASEM DAY នៅសួនច្បារមុខវត្តបុទុមវត្តី

 

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកទិវា ASEM DAY ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ  នៅសួនច្បារមុខវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ពិធីនេះ ក៏មានការប្រគុំតន្ត្រី ការដាក់តាំងស្តង់របស់ក្រុមការងារ Side Events ទាំង៧ ដើម្បីបង្កើនការយល់ដឹងអំពី កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសផ្សព្វផ្សាយអំពី ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០នេះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦