គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានរៀបចំពីធីបរិច្ចាគឈាម និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីស្ម័គ្រចិត្តផ្តល់ឈាម មកពីអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
2020-03-13 06:57:03

ក្នុងឱកាសខួបលើកទី២១ឆ្នាំ នៃថ្ងៃបង្កើតព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ (២៥ មីនា ១៩៩៩-២៥ មីនា ២០២០) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធភា បានរៀបចំពីធីបរិច្ចាគឈាម និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីស្ម័គ្រចិត្តផ្តល់ឈាម មកពីអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងយុវជននៃសហភាពសហព័ន្ធយុវជកម្ពុជា មកពីសង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារសរុបចំនួន ១២៩នាក់ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ក្រោមការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព្រឹទ្ធសភា។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦