គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ អញ្ជើញចុះដល់ខ្នងផ្ទះជួបសួរសុខទុក្ខលោកយាយចាស់ជរាមានជំងឺចំនួន២នាក់នៅភូមិបដិមាករ ឃុំផ្សារដែកស្រុកពញាឮ
2020-03-13 07:24:09

នាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ និងឯកឧត្តម នុត ប៉ាត ទីប្រឹក្សាសាលាស្រុកពញាឮ ខេត្តកណ្តាល លោកស្រី ឈៀន ចន្ថា សមាជិកក្រុមប្រឹក្សាស្រុក អញ្ជើញចុះដល់ខ្នងផ្ទះជួបសួរសុខទុក្ខលោកយាយចាស់ជរាមានជំងឺចំនួន២នាក់នៅភូមិបដិមាករ ឃុំផ្សារដែកស្រុកពញាឮ និងនៅភូមិក្នុងវាំង ឃុំវាំងចាស់ស្រុកឧដុង្គ និងបន្ទាប់មក អញ្ជើញជួបសួរសុខទុក្ខប្រជាជននៅជិតខាង និង ជួបមន្ត្រីនៅនៅសាលាស្រុកពញាឮ ប្រគល់ថ្នាំពេទ្យសម្រាប់ជូនមន្ត្រីនិងប្រជាពលរដ្ឋមានជំងឺ។នាឨកាសនោះ លោកជំទាវ ប្រធានបានឧបត្ថម្ភថវិកាមួយចំនួន ថ្នាំពេទ្យ អង្ករ20kg មី1កែស, ទឹកត្រី1យួរ ,ទឹកស៊ីអ៊ីវ1យួរ,អំបិល1ថង់,ស្ករស1ថង់,សារុង1,ក្រមា1,បាយនិងម្ហូប1ចំនួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦