គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកគណៈកម្មការទី៧ និងសមាជិកក្រុមសមាជិកព្រឹទ្ធសភា ជាមួយឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន ដែលជួបការលំបាកក្នុងជីវភាព និងពិការ បានជួយឧបត្ថម្ភនូវសម្ភារៈមួយចំនួន
2020-03-26 03:28:29

នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួបជាមួយឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន ចំនួន១០គ្រួសារ ដែលក្នុងនោះ ០៣គ្រួសារ ជានគរបាល, ០៣គ្រួសារជាកងអាវុធហត្ថ និង០៤គ្រួសារ ជាយោធា ដែលជួបការលំបាកក្នុងជីវភាព និងពិការ បានជួយឧបត្ថម្ភនូវសម្ភារៈមួយចំនួនក្នុងនោះមានអង្ករមួយការុង មីមួយកេះ ទឹកសុទ្ធមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ព្រមទាំងថវិការចំនួន១០០.០០០រៀល ក្នុងមួយគ្រួសារៗ។ ដោយឡែកគ្រួសារមានកូនស្រីពិការជើងទាំពីរ បានឧបត្ថម្ភរទេះសម្រាប់ជនពិការ១គ្រឿងផងដែរ។ នាឱកាសនោះ ឯកឧត្តម បានជម្រាបជូនពីវីរភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានតស៊ូការពារសន្តិភាព និងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលរក្សាបានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។ បានផ្តាំផ្ញើរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារកុំឲ្យឆ្លងជម្ងឺវីរុសកូវីដ-១៩នេះ ដោយគោរពរាល់ការណែនាំរបស់ក្រសួងសុខាភិបាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦