គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និង លោកជំទាវ សេង ពុទ្ធិឆាត បានចាត់ក្រុមការងារចុះជួយឃុំដំណាក់អំពិល
2020-03-27 08:50:40

ខេត្តកណ្តាល÷នារសៀល ថ្ងៃសុក្រ  ៤កើត ខែចេត្រ  ឆ្នាំកុរ  ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី  ២៧ ខែមីនា  ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និង លោកជំទាវ សេង  ពុទ្ធិឆាត បានចាត់ក្រុមការងារចុះជួយឃុំដំណាក់ នាំយកនូវទឹកអាល់កុលចំនួន១, ៧០០ដប ដើម្បីប្រគល់ជូនអាជ្ញាធរឃុំដំណាក់អំពិល  ស្រុកអង្គស្នួល  ខេត្តកណ្តាល  យកទៅផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំ  ក្នុងប្រើប្រាស់បញ្ចៀសការឆ្លងជំងឺកូវីដ១៩។ នាឱកាសនោះដែរ លោក  នូ សុវណ្ណារឹទ្ធ អភិបាលរងស្រុកអង្គស្នួល  តំណាងឯកឧត្តម ប្រាក់  ចំរើន  បានពន្យល់ពីការប្រើប្រាស់ ការថែទាំសុខភាព ក៏ដូចជាការថែរក្សាអនាម័យអោយបានល្អ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦