គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ COVID-19
2020-03-28 05:18:23

ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ Covid-19 ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (COVID-19) ដល់អាជ្ញធរសង្កាត់ នៅតាមសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាននាំយកក្រម៉ាចំនួន ៣ពាន់ក្រម៉ា និងថវិកាចំនួន ១៥លានរៀល ទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងបី។ ក្នុងនោះសង្កាត់នីមួយៗ ទទួលបានក្រម៉ាចំនួន ១.០០០ក្រម៉ា និងថវិកាចំនួន ៥លានរៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦