គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ COVID-19
2020-03-29 00:54:12

នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ព្រមទាំងចែកម៉ាស និងទឹកអាកុលជូនដល់អាជ្ញាធរឃុំ ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកត្រប់ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម មី ១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរ ។ ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន១១៦គ្រួសារទៀត ទទួលបានអង្ករ ១៥គីឡូក្រាម និងថវិកា ៣ម៉ឺនរៀល ព្រមទាំងផ្តល់ជូនវិទ្យុទាក់ទងដល់អាជ្ញាធរឃុំគោកត្រប់ចំនួន១០គ្រឿងបន្ថែមទៀតផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦