គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញយកសម្លៀក បំពាក់០៦ឈុត ជូនដល់ប្រជាការពារ និងបានចុះសួរសុខទុក្ខផ្ដល់គ្រឿងឧបភោគ បរិភោគដល់ពលករទើបមកពីប្រទេស ថៃចំនួន០២គ្រួសារ
2020-03-29 10:28:13

នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅសាលាឃុំចំណោម ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយ ឯកឧត្តម ស្រេង សុផល ឯកឧត្តម លន់ វាសនាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារយុវជនខេត្ត បានអញ្ជើញយកសម្លៀក បំពាក់០៦ឈុត ជូនដល់ប្រជាការពារ និងបានចុះសួរសុខទុក្ខផ្ដល់គ្រឿងឧបភោគ បរិភោគដល់ពលករទើបមកពីប្រទេស ថៃចំនួន០២គ្រួសារ ដែលមានជីវភាពខ្វះខាត។ ឯកឧត្តមក៏បានផ្តល់ការណែនាំដល់សមត្ថកិច្ចអ្នកពាក់ព័ន្ធនៅមូលដ្ឋានបន្តអប់រំ ផ្សព្វផ្សាយឲ្យបានទូលំ ទូលាយដល់ប្រជាពលរដ្ឋទូទៅ ពិសេសពលករទើបមកពីប្រទេសថៃឲ្យពួកគាត់បង្កើនការយកចិត្តទុកដាក់បំផុត អំពីកម្មវិធីអប់រំណែនាំរបស់ក្រសួងសុខាភិបាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦