គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម
2020-04-10 02:25:09

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បាននាំយកនូវសម្ភារមួយចំនួនដើម្បីចែកជូនប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីការពារពីជំងឺកូវីដ-១៩ រួមមានដូចជា៖ អាល់កុលចំនួន ១០០លីត្រ, ម៉ាស់ចំនួន ៥០០ម៉ាស់, សាប៊ូលាងដៃចំនួន១០៨០ដុំ លិខិតប័ណ្ណចំនួន ៤០០សន្លឹក និងថវិកាចំនួន ១.០០០.០០០ រៀល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦