គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបរិច្ចាគរួមគ្នាជាមួយក្រុមការងារគ៧៨
2020-04-13 09:10:47

រាជធានីភ្នំពេញ...
ដោយសេចក្តីគោរព ស្រឡាញ់ពេញចិត្តសកម្មភាពយ៉ាងមមាញឹករបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងការប្រតិបត្តិសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបរិច្ចាគរួមគ្នាជាមួយក្រុមការងារគ៧៨ឧបត្ថម្ភគ្រឿងឧបភោគបរិភោគរួមមាន ៖ អង្ករ មីកញ្ចប់ ត្រីខកំប៉ុង និងថវិកាដើម្បីរួមចំណែកផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក្នុងបច្ចុប្បន្នភាពនេះ ក៏បានផ្តាំផ្ញើឲ្យខិតខំព្យាយាមជានិច្ចបង្កើនការថែទាំសុខភាពផ្ទាល់ខ្លួន សុខភាពក្នុងក្រុមគ្រួសារ និងសហគមន៌ឲ្យបានព្រមគ្នាជាប់ជាប្រចាំ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦