គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព និងនាយ-រង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩
2020-04-15 07:14:24

នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព និងនាយ-រង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារ ដោយក្នុងមួយឃុំៗទទួលបានរួមមាន ៖ ក្រម៉ា ២០, សាប៊ូដុំលាងដៃ ១០៧ដុំ, ម៉ាស ២០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ៥០ដប និងចំណុះ ៥០០ml ១០ដប, ទឹកអនាម័យស្ត្រី ៧ដប, ទឹកភេសជ្ជៈសុខភាព ១០ដប និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦