គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិបឹងជ័រ ភូមិខ្នារ ភូមិគោករកា ភូមិឈើទាល និងភូមិព្រៃទឹង
2020-04-15 07:29:17

នារសៀលថ្ងៃពុធទី ១៥ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិបឹងជ័រ ភូមិខ្នារ ភូមិគោករកា ភូមិឈើទាល និងភូមិព្រៃទឹង ដើម្បីណែនាំ និងជម្រុញផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការនិងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារដែលក្នុងនោះរួមមាន ៖ ក្រម៉ា ២០, សាប៊ូដុំលាងដៃ ១១០ដុំ, ម៉ាស ២០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ៥០ដប និងចំណុះ ៥០០ml ១០ដប, ទឹកអនាម័យស្ត្រី ១០ដប, ទឹកភេសជ្ជៈសុខភាព ១៤ដប និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦