គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់
2020-04-16 00:22:48

​​          នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ចំនួន០៤គ្រួសារ និងអាជ្ញាធរឃុំ ស្ថិតនៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
          ក្នុងឱកាសនោះដែរ ឯកឧត្តម ហែម ខន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងក្រម៉ាចំនួន០២ ដោយឡែកអាជ្ញាធរឃុំ ចំនួន០៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល និងក្រម៉ាចំនួន០១ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦