គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវ ស្ពាន ដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19
2020-04-20 09:41:10

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០  ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម ម៉ុម  សារឿន  អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវ ស្ពាន ដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក  និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19  ព្រមទាំងបាននាំយកអំណោយមានជាអាទិ៏:  ដូចជាសាប៊ូប្រូតិចចំនួន៥កេះ  ប៉ុស្តស្ទ័រចំនួន២បាច់ធំ  ក្រម៉ា ចំនួន ៤០០  និងថវិកា ផ្ទាល់ខ្លួន  ២,០០០,០០០ ៛  ជូនដល់គណៈកម្មការកូវីដស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង  បន្ទាប់មកទៀតឯកឧត្តមបានអញ្ជើញចុះទៅសំណេះសំណាលជាមួយលោកពូមាន់ កង អតីត:ជំទប់ទី២អាយុ៧៦ឆ្នាំ និងបានចុះសួរសុខទុក្ខលោកអ៊ុសៅមីអតីត:គ្រូបង្រៀន  ព្រមទាំងបានជូនថវិកាដល់គាត់ចំនួន១៥០,០០០រៀល  និងលោកពូមាន់កងចំនួន១០០,០០០ រៀល  ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦