គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យ អាងទឹកសម្រាប់បង្ករបង្កើនផល និងជំរុញធ្វើកសិកម្មរបស់ខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី
2020-04-24 03:18:56

កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទ៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យ អាងទឹកសម្រាប់បង្ករបង្កើនផល និងជំរុញធ្វើកសិកម្មរបស់ខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថិតសាលាខេត្តបន្ទាយមានជ័យ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦