គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ចំនួន៥០គ្រួសារ
2020-04-27 08:38:48

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០  ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្រុមការងារស.ស.យ.កស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ចំនួន៥០គ្រួសារ នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួន និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ក្រម៉ា សាប៊ូ ម៉ាស និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ រដ្ឋបាលឃុំស្រែឈូក ជាមួយគ្នានេះ ឯកឧត្តម បានចូលរួមផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទាំងអស់ពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការីករាលដាលជំងឺឆ្លងកូវីដ-១៩(COVID-19) ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦