គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារស.ស.យ.កស្រុក និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ស្ថិតនៅភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក
2020-04-27 08:43:40

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០  ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារស.ស.យ.កស្រុក និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ចំនួន៥៣គ្រួសារ ស្ថិតនៅភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួន និងសម្ភារៈការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ក្រម៉ា សាប៊ូ និងម៉ាស  ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក  ឯកឧត្តម បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការីករាលដាលជំងឺឆ្លងកូវីដ-១៩(COVID-19) ដោយត្រូវរស់នៅឱ្យមានអនាម័យ ត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល និង ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ និងត្រូវពាក់ម៉ាស់នៅតាមទីប្រជុំជន  ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីទទួលបានសេវាពិនិត្យសុខភាព ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦