គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះពិនិត្យ និងអង្កេតការធ្វើអត្តសញ្ញាណកម្មគ្រួសារដែលមានជីវភាពខ្វះខាត
2020-04-28 09:16:50

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះពិនិត្យ និងអង្កេតការធ្វើអត្តសញ្ញាណកម្មគ្រួសារដែលមានជីវភាពខ្វះខាត នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ ឯកឧត្តមបានចុះសួរសុខទុក្ខ និងអប់រំប្រជាពលរដ្ឋក្នុងភូមិឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ការប្រតិបត្តិថ្វាយបង្គំតាមផ្ទះការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃឲ្យបានញឹកញ៉ាប់ រក្សាគំលាត ឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែលមានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

ក្នុុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឆាយ វណ្ណា ក៏បាននាំយកគ្រឿងឧបភោគបរិភោគរួមមាន៖ មី អង្ករ ទឹកត្រីទឹកសុីអុីវប្រងឆា ទឹកដោះគោ ស្កសរ ចែកជូនគ្រួសារក្រីក្រ ជនពិការ
ចាស់ជរា សំរាប់អាហារស្រាយបួសក្នុងខែ បួសRamadan ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦