គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
2020-04-29 07:43:46

នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩  ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ឡៅ ឆន និងឯកឧត្តម សត ណាឌី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទទួលមរណៈភាពនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦:០៨ នាទីល្ងាច ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាអនេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយលោកស្រី មួន សុភី និងក្រុមគ្រួសារនៃសព។  សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិទាំងអស់ក្នុងលោក និងទេវតាថែរក្សាឆ្នាំថ្មី សូមប្រោសប្រទានសព្វសារធុការពរជ័យ ជូនដួងវិញ្ញាណក្ខន្ធ លោក ហង់ ហឿម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះ បានចូលបច្ច័យជាថវិកាសរុបចំនួន១,៩០០,០០០៛ ក្នុងនោះថវិកាលោកជំទាវ ឯម ផលាមុនី ចំនួន៤០០.០០០៛ ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦