គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ ថ្មពេជ្រ និង ឃុំពាមជីលាំង បានអញ្ជើញចុះសួរសុខទុក្ខ និងផ្សព្វផ្សាយការអប់រំ ដល់ប្រជាពលរដ្ឋក្នុងឃុំថ្មពេជ្រ និងឃុំពាមជីលំាង ស្រុកត្បូងឃ្មុំ
2020-04-30 01:45:47


ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ ថ្មពេជ្រ និង ឃុំពាមជីលាំង បានអញ្ជើញចុះសួរសុខទុក្ខ និងផ្សព្វផ្សាយការអប់រំ ដល់ប្រជាពលរដ្ឋក្នុងឃុំថ្មពេជ្រ និងឃុំពាមជីលំាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និងគោលកាណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ការប្រតិបត្តិថ្វាយបង្គំតាមផ្ទះការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញ៉ាប់ រក្សាគំលាត ឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែលមានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

ក្នុុងឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឆាយ វណ្ណា ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមាន៖ មី អង្ករ ទឹកត្រីទឹកសុីអុីវប្រងឆា ទឹកដោះគោ ស្កសរ ចែកជូនគ្រួសារក្រីក្រជនពិការ
ចាស់ជរា សំរាប់អាហារ ស្រាយបួសក្នុងខែ បួសRamadan ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦