គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់សំរោងក្រោម
2020-04-30 02:29:20

ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ ទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់សំរោងក្រោម ស្ថិតនៅសាលាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ស្រមតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦