គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២០
2020-04-30 03:39:32

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមរយៈVideo Conference ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសានេះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៣ និងអគ្គាធិការដ្ឋានផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថា ខែមេសានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តការយកចិត្តទុកដាក់ និងផ្សព្វផ្សាយជូនមន្ត្រីរាជការអំពីការទប់ស្កាត់ នឹងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដោយអនុវត្តតាមវិធានការសំខាន់ៗ ចំនួន៣ចំណុច គឺវិធានការអប់រំ អនាម័យ វិធានការរដ្ឋបាល និងវិធានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានិរន្តភាពការងារស្របតាមស្ថានភាព និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេស  ជាតិ។ ស្របពេលជាមួយគ្នានេះ ​អគ្គលេខាធិការដ្ឋានក៏មានការងារមមាញឹកជាច្រើនលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិ​ការអចិន្ត្រៃយ៍ចំនួន០៤លើក ប្រជុំព្រឹទ្ធសភាជា វិសា​​មញ្ញចំនួន០២លើក  និងបើកសម័យប្រជុំព្រឹទ្ធសភាចំនួន​០១លើក បានយ៉ាងល្អប្រសើរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦