គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយ មេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២
2020-05-01 05:04:46

ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយ
មេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់លទ្ធផលការងារដែលសម្រេចបាន
ក្នុងខែមេសា និងលើកទិសដៅការងារជាអាទិភាពសម្រាប់ខែឧសភា ឆ្នាំ២០២0
១•បន្តឲ្យបានជាប់ជាប្រចាំ ការចុះផ្សព្វផ្សាយអប់រំ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ វិធីណែនាំបង្ការទាំង៧ចំណុចរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
២•បន្តប្រើប្រាស់ថវិកាឲ្យមានតម្លាភាពក្នុងការស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធលូ ក៏ដូចជាប្រព័ន្ធបំភ្លឺសាធារណៈតាមភូមិ
ឲ្យបានទាន់មុនរដូវភ្លៀងធ្លាក់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦