គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំគោកដូង ស្រុកអង្គរជុំ
2020-05-04 01:03:37

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងនោះឯកឧត្តមបានឧបត្ថម្ភ និងជួយសម្រួលដល់ឃុំគោកដូងនូវមី១០កេស ស្មើនឹង៥០០កញ្ចប់ សាប៊ូលាងដៃ ១២០ដុំ ម៉ាស់១០០ និងថវិកា ៥០០,០០០រៀល ស្ថិតក្នុងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦