គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងនាំយអំណោយជាគ្រឿងឧបភោគបរិភោគ
2020-05-04 09:11:07

នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងនាំយអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន៖ មី ទឺកក្រូចទឹកត្រីទឹកសុីអុីវប្រងឆា ទឹកដោះគោ និងស្កសរ ចែកជូនបងប្អូនប្រជាពរដ្ឋដែលកំពុងប្រកប មុខរបរ នេសាទតាមដងទន្លេ ដែល មានជីវភាពលំបាក ខ្វះខាតសំរាប់អាហារ ស្រាយ បួសក្នុងខែ បួសRamadan។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជំរាបជូនបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ក្ងុងការការពារជំងឺឆ្លង Covid19ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់របស់ក្រសួងសុខាភិបាល និង គោលកាណ៏ របស់ រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដូចជា ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញ៉ាប់ រក្សាគំលាត ឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែល មានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦