គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះជួបសួរសុខទុក្ខលោកស្រី ជូ សាត ប្រធានភូមិត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលជំងឺនៅផ្ទះគេហដ្ឋាន
2020-05-05 00:40:44

ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុកអន្លង់វែង មេឃុំលំទង និងអនុប្រធានភូមិត្រពាំងធំ បានចុះជួបសួរសុខទុក្ខលោកស្រី ជូ សាត ប្រធានភូមិត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលជំងឺនៅផ្ទះគេហដ្ឋាន។ នាឱកាសនោះ ឯកឧត្តម បានជួយឧបត្ថម្ភ អង្ករ១ការ៉ុង (៥០)គីឡូក្រាម មុី១កេះតូច ទឹកសុទ្ធ១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកាចំនួន៥០មុឺនរៀលផងដែរ និងបានជំរាបជូនពីការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តចទាំង៣ ( សម្តេចនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា) សូមឱ្យប្រុងប្រយ័ត្នការពារកុំឱ្យមានឆ្លងជំងឺកូវីត_១៩ ជាជម្ងឺឆ្លងដ៏កាចសាហាាវកើតមានក្នុងក្រុមគ្រួសារ និងសហគមន៍យើង ព្រោះថាជំងឺនេះបច្ចុប្បន្នមិនមានថ្នាំព្យាបាលនោះឡើយ។ ដូចនេះ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦