គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកមេភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ត ចុះជួបគ្រួសារដែលមានជីវភាពលំបាកខ្វះខាត
2020-05-05 08:14:40

ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកមេភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ត ចុះជួបគ្រួសារដែលមានជីវភាពលំបាកខ្វះខាត និងបានឧបត្ថម្ភអង្ករ ក្រម៉ា នំ និងថវិកាមួយចំនួន។ ជាមួយនោះ ឯកឧត្តមក៏បានសំណូមពរឲ្យបងប្អូនព្យាយាមខិតខំថែរក្សាអនាម័យសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារនីមួយៗបង្ការទប់ស្កាត់ប្រឆាំងជំងឺកូវីដ-១៩ កុំប្រហែសភ្លេចខ្លួនឡើយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦