គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ប្រធានបុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ ស្មៀនឃុំ នាយកអនុវិទ្យាល័យឃុំ
2020-05-06 10:35:18

ព្រឹកថ្ងៃ ពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងែទី០៦ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៩:០០នាទី ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ប្រធានបុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ ស្មៀនឃុំ នាយកអនុវិទ្យាល័យឃុំ នៅសាលាឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង អមដំណើរដោយលោកប្រធាន និងសមាជិកក្រុមព្រឹក្សាស្រុក ចំនួន៣រូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសាប៊ូ ១កេស (៨៦ដុំ) ម៉ាស់ ១ប្រអប់ (៥០ម៉ាស់) ទឹកអាល់កុល ២លីត្រ និងថវិកាចំនួន៥៨០.០០០៛(សរុបរួមទាំសម្ភារៈនឹងថវិកាចំនួន៧៨០.០០០៛)។ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលឱ្យបន្តខិតខំយកចិត្តទុកដាក់លើបញ្ហាចំនួន៤ :
១.ការពារជម្ងឺCOVID-19 ជាប់ជាប្រចាំ
២.គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់
៣.ខិតខំបំរើសេវាសាធារណៈឱ្យបានល្អ និង
៤.អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦