គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម កែវ ធី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
2020-05-08 03:55:56

នាព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម កែវ ធី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីដង្ហែប្រទក្សិណសពបីជុំមេរុ និងតំណាងឲ្យក្រុមគ្រួសារសពអាននូវវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម ព្រមទាំងគោរពវិញ្ញាណក្ខន្ធរួចមក ឯកឧត្តម ស៊ឹម កា បានអញ្ជើញផ្តល់ភ្លើងបូជាសព ហើយតំណាងក្រុមគ្រួសារសពក៏បានឡើងថ្លែង នូវអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦