គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ នៅតាមសង្កាត់ព្រែកលៀប
2020-05-10 00:30:14

នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ នៅតាមសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (COVID-19)។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងបីរួមមាន៖ ថវិកាចំនួន ១២ លានរៀល អង្ករចំនួន ៣.០០០ គីឡូក្រាម មីចំនួន ៣០០កេស។ ក្នុងនោះសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន ០៤ លានរៀល អង្ករចំនួន ១.០០០ គីឡូក្រាម និងមីចំនួន ១០០ កេស៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦