គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងលោកមេបុស្តិ៍ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងយល់ វិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ Covid 19
2020-05-10 04:36:22

នាព្រឹកថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងលោកមេបុស្តិ៍ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងយល់
-វិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ (Covid 19) ក្នុងសហគម
-ការអនុវត្ត វិធានការណ៍រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
-ការងារ ពាក់ព័ន្ធនឹងអាជ្ញាធរអប្សារា
- ការងារ ពង្រឹងសន្តិសុខក្នុងមូលដ្ឋាន
ជាកិច្ចបញ្ចប់ឯកឧត្តមបានឧបត្ថម្ភជូនក្រមាម៉ាស់ សាប៊ូលាងដៃ និងថវិកា ៣០,០០០រៀល ក្នុង ០១នាក់ៗ (សរុប ១២នាក់ ) ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦