គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
2020-05-12 04:12:14

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមបានាំយកអំណោយ គ្រឿងឧបភោគបរិភោគរួមមាន៖ មី ទឹកក្រូចទឹកត្រី ទឹកសុីអុីវ ប្រងឆា ទឹកដោះគោ និងស្កសរ ចែកជូនជនចាស់ជរាជន ពិការ និងគ្រួសារដែលមានជីវភាព លំបាកក្នុងដំណាក់កាល Covid-19
សំរាប់អាហារស្រាយបួសក្នុងខែ បួសRamadan។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជំរាបជូនបងប្អូនប្រជាពលរដ្ឋឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារជំងឺឆ្លង Covid-19 ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់របស់ក្រសួងសុខាភិបាល និងគោលកាណ៍របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចជាការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញ៉ាប់ រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែល មានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦