គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥២គ្រួសារ
2020-05-12 07:07:10

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ខឹម សុផុន ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា ព្រមទាំងក្រុមការងារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត ,ស.ស.យ.កស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងបាននាំយកអំណោយមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករ ទឹកត្រី មី ត្រីខ និងសម្ភារៈដូចជាក្រម៉ា សាប៊ូ និងម៉ាស់ ដើម្បីបង្ការ ទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្ថិតនៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ។ នាឱកាសនោះ  ឯកឧត្តម ក៏បានជម្រាបជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដោយប្រកាន់ភ្ជាប់រស់នៅឲ្យមានអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត,ទឹកអាល់កុល ឬ ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់នៅទីប្រជុំជន ហើយប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦