គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិអភិវឌ្ឍន៍ ចំនួន២៥គ្រួសារ
2020-05-20 08:10:06

ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ិន ជំនោរ ប្រធាអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោកអែម សុខា អភិបាលស្រុកម៉ាឡៃ និងលោក ឈឹម ប៊ុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិអភិវឌ្ឍន៍ ចំនួន២៥គ្រួសារ (ក្នុងនេះ ជរា ពិការ ០៣គ្រួសារ ចុះដល់ផ្ទះ) និងភូមិកោះស្នួល ចំនួន២៥គ្រួសារ សរុប៥០គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូនមួយគ្រួសាៗទទួលបានអង្ករ ២០គ.ក, ទឹកត្រី ០៦ដប, ទឹកស៊ីអ៊ីវ ០៦ដប, ទឹកបរិសុទ្ធ ០២យួរ និងប៊ីចេង ០១ថង់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦