គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យស្ថានភាពការដាំដុះដំណាំផ្សេងៗ និងការរងផលប៉ះពាល់ពីខ្យល់បន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះ
2020-05-21 02:59:29

នារសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អន ស៊ំុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យស្ថានភាពការដាំដុះដំណាំផ្សេងៗ និងការរងផលប៉ះពាល់ពីខ្យល់បន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះ ២៦៥ខ្នង របស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ ឯកឧត្តមបានជួយឧបត្ថម្ភស័ង្កសី ១០០សន្លឹក ស្មើទឹកប្រាក់១,១០០,០០០រៀល ដល់មេឃុំទួលពង្រ និងបានជួយឧបត្ថម្ភថវិកាជូនប្រជាការពារ២០នាក់ មួយនាក់ៗ ទទួលបានថិវកាចំនួន១០,០០០រៀល ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦